Song Title:ក្ងោកក្រមុំ
Artist: ស៊ីន ស៊ីសាមុត
Genre: kbach
Lyric
១. ចង់តែអង្អែល ចង់តែអង្អែល
អង្អែលថ្នមៗ
ប្រលោមបី បន្លែង
ក្ងោកស្រស់ក្មេង ទាំងព្រឹកព្រលឹម។
២. ឱ ក្ងោកអើយ ឱ ក្ងោកអើយ
ដឹងខ្លួនឬទេ
ថាមានគេលួចស្នេហ៍ ស្នេហ៍ដោយស្មោះ
ឱ ក្ងោកស្រស់ ពេនពង់មិនដឹងខ្លួន។
៣. ឆោមអើយ ឆោមឆើតឆាយា
ឃើញហើយមិនចង់ទៅណា
មិនហ៊ានទាំងធ្មេចនេត្រា គយគន់។
៤. មើលមិនឆ្អែតទេ មើលមិនឆ្អែតទេ
ចង់តែចាប់
យកមកលាក់ទុក មើលម្នាក់ឯង
ថែថើបបន្លែង មិនឲ្យគេឃើញឡើយ។
បន្ទរ ១.