Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

កញ្ញា៨០គីឡូ

Wat-Phnom CD # 18
ចម្រៀង​វ៉ោយ-ហូរ លេខ​១

កញ្ញា៨០គីឡូ

Artist: ប៉ែន រ៉ន

Genre: Jerk

First Verse: សម​ឬ​មិន​សម ⁣រូប​រៀង​ក្រមុំ​ខ្ញុំ​នេះ ⁣ក្រ​មុំ​ពិសេស

Lyric

១. ⁣សមឬមិនសម ⁣រូបរាងក្រមុំខ្ញុំនេះ ⁣ក្រមុំពិសេសមិនចេះឈឺផ្តាស់ទេណាមើលមាឌអូនធំ ⁣មិនចាញ់ទេដំរីសា ⁣ ខ្លាំងអស្ចារ្យកញ្ញាប៉ែតសិបគីឡូ ⁣។

២. ⁣បើបងបានមុំ ⁣ប្រៀបដូចជាឃ្មុំបានផ្កា ⁣កុំព្រួយឡើយណា ⁣ទៅណាមកណាអូនពរ
មាឌបងស្គម ⁣បងព្រមស្រឡាញ់ស្រីល្អ ⁣កុំមាត់កអូនពរបងទៅរៀបការ ⁣។

R. ⁣ប្រាក់អូនក៏មាន ⁣មាឌអូនក៏បាន ⁣កល្យាណស្រឡាញ់អូនទៅ ⁣ឬពៅខ្លាចអូនកាចពេក
អូនមិនកាចទេបង ⁣ថ្វីបើអូនមាឌធំចម្លែក ⁣ចិត្តល្អឯក ⁣បងអើយដណ្តឹងអូនទៅ ⁣។

៤. ⁣បើបងគ្មានលុយ ⁣កុំធ្វើមុខស្អុយអញ្ចឹង ⁣នែ!ពៅព្រលឹង ⁣យកលុយអូនចាយក៏បាន
ថើបអូនមក ⁣ពន្លកម៉េចនៅតែអៀន ⁣ឬមិនហាន ⁣បានជាបងងាកមុខចេញ ⁣៕

YouTube Video