Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:សុបិន​បី​យប់

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

1. បងគេងសុបិនឃើញតែពិសី ក្នុងមួយរាត្រីឃើញស្រីបីដង សុបិនបីយប់ ជាប់ៗគ្នាផង
ឃើញអូនមានថ្មីចោលបង អោយបងអស់ក្តីសង្ឃឹម។

2. បើមិនស្រឡាញ់មិននឹកទេស្រី បើមិនបេតីមិនភ័យទេអូន បីយប់ទៅហើយសុបិនផ្ទួនៗ
សុបិនឆុតណាស់ណាស្ងួន ការពិតចិត្តអូន ក្បត់បងមែន។

បន្ទរ. តើអ្នកណាមិនយំ ទុក្ខធំជាងភ្នំទៅទៀត ឈឺណាស់នឹងស្រីមានស្នៀត
ឈឺណាស់ខ្មាស់អស់ធម្មជាតិ ខ្មាស់ផៅញាតិនិយាយមិនចេញទេ។

3. ស្រណោះធ្លាប់ដើរទៅណាទាំងគូ ឥឡូវអាសូរបងដើរម្នាក់ឯង ភ្នែកបងស្រវាំងដើរដូចវង្វេង
នេះហើយស្នេហ៍អោយចំបែង ស្នេហ៍ដូចជាផ្សែង ហើរឆ្ងាយៗទៅ។

English