Song Title:កោះញែក
Artist: តូច តេង
Genre:
Lyric
១. ឱ!ស្រុកកោះញែកខ្ញុំស្រែកផ្តែផ្តាំ ឃ្លាតឃ្លាយូរឆ្នាំ ទំរំាំជួបម្តង
ជួបមុខកាលណាអូនពោលផ្តោះផ្តង អូនសុំថើបបង ក្នុងនាមភរិយាអើយ ។
២. អូនអ្ហើយស្តាប់រៃបំភ្លៃសូរសៀង ជាមួយចម្រៀងថ្នាក់ថ្នមស្នេហា
អូនមើលទឹកហូរក្រាលគ្របថ្មដា ដូចអស់និន្ទ្រាអង្អែលសក់ស្រី ។
R. អាសូរកោះញែកពុះចែកបេះដូង មកចងលើទ្រូង ចារចិត្តភក្តី
អូនជានារីស្មោះចំពោះប្តី បែកគ្នាឆ្នាំបីអូននៅចាំបង ។
៤. កោះអើយកោះញែកថ្ងៃស្អែកបងលា កាច់យកទាំងផ្កា កោះញែកទៅផង
លាអ្នកមានគុណលាប្អូនលាបង ទៅលេងក្រុងម្តង តាមប្តីសម្លាញ់ ៕