Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:សាយណ្ហ​ព្រាត់​ស្នេហ៍

Artist: រស់ សេរីសុទ្ធា

Genre: Slow

Lyric

១. ឱ ភូមិបាក់ព្រានាពេលសុរិយារៀបលិច
រលកព្រិចៗរំលេចពណ៌ព្រំសុវណ្ណ
ពពករសាត់កាត់មេឃនាពេលសាយណ្ហ
ឯនាយផ្គរលាន់ៗឮសែនឆ្ងាយស្រណោះ។

២. ភូមិអ្នកនេសាទអណ្ដែតលើផ្ទៃជលសា
ជំនោរសីហាកត់ត្រារឿងដើមទាំងអស់
កាលបងនឹងអូនសាងក្បូនស្នេហាយ៉ាងស្មោះ
ឥឡូវរូបប្រុសបោះបង់ចោលអូនឯកា។

៣. ធ្វើម្ដេចរូបអូនជាកូនស្រីអ្នកនេសាទ
ជាផ្កាមិនស្អាតប្រឡាក់ជាប់ក្លិនមច្ឋា
បងស្គាល់ជាតិហើយបោះផ្កាចោលក្នុងជលសា
នេះហើយវាសនាបុប្ផានៅភូមិបាក់ព្រា។

៤. បាក់ព្រាព្រែកត្រប់បង្កាប់រឿងស្នេហ៍អ្នកក្រ
ដូចព្រាហ្មណ៍កេសរត្រូវប្ដីយកទៅប្រហារ
ចាប់តាំងពីប្រាំងរហូតដល់ខែវស្សា
ក៍ប្រុសស្នេហាមិនឃើញយាត្រាវិលវិញ។

បន្ទរ ៣.

English