Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:កោះកុង​អន្លង់​ស្នេហ៍

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

(១) ទឹកដីកោះកុងដងទង់អាវវ៉ាវ សមុទ្រក្នុងក្រៅ ជាយអាវយាយសែន
ខ្ញុំអ្នកនេសាទជីវិតបត់បែន រស់នៅផ្ញើប្រាណ លើផ្ទៃជលសារ។

(២) រសៀលគងភ្នំទូករៀបចេញហើយ ទ្រូងបងពុំស្បើយព្រោះនឹកពំងា
បងស្រលាញ់ណាស់ប្តូរស្លាប់នឹងគ្នា ឥលូវពំងាររៀបការគូថ្មី។

(៣) ស្រណោះផាហ៊ុមមុំចងដៃបង ទុកជាចំណងស្នេហាភក្តី
ក្លិនមិនទាន់បាត់ៗតែរូបស្រី ឱ្យបងស្រមៃរាល់ថ្ងៃទន្ទេញ។

(៤) សមុទ្រសែនធំមើលពុំឃើញត្រើយ តែមិនស្មើឡើយនឹងចិត្តស្រលាញ់
នឹកឡើងកាលណាឱរាសែនខ្នាញ់ មិនគូរបើចាញ់ស្រីផិតស្រីក្បត់។

English