Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

សម្រស់​នាង​ចែវ​ទូកដរ

Wat-Phnom CD # 53
កាសែត​គង្គ-ប៊ុនឈឿន​ទី​១

សម្រស់​នាង​ចែវ​ទូកដរ

Artist: ស៊ីន ស៊ីសាមុត

First Verse: ជិះ​ទូក​តាម​ស្ទឹង ប្រឹង​លប​មើល​ស្រី ធម្មជាតិ​ស្រស់​ខៀវខ្ចី

Lyric

១- ជិះទូកតាមស្ទឹង ប្រឹងលបមើលស្រី ធម្មជាតិស្រស់ខៀវខ្ចី ក្តាំងងារព្រែកស្តី ព្រៃវាលអន្លក់
ស្ទឹងចាស់ ព្រែកហ្លួង ទ្រូងជាប់ជ័រឆក់ ក្រោមភ្លៀងរលឹមតក់ៗ ជួបផ្កាខ្ចីល្ហក់ ឆើតឆាយ ។

២- បងជាទេសចរ ជិះទូកដរអូន គន់មើលផ្កាស្រពោន ដៃតូចស្រឡូនគាស់ទឹកបែកខ្ចាយ
កុលាប វត្តកែវ ល្អគន់មិនណាយ ភក្ត្រស្រស់សក់ខ្មៅអន្លាយ បងតែងចុតហ្មាយសុំស្នេហ៍ ។

R- តែកម្មអាក្រក់ ដក់ត្រាំងដួងចិត្ត ដូចមេឃងងឹត ព្រាត់ពីដួងខែ
កុលាបឆើតស្រស់ មានសម្ផស្សស្នេហ៍ ផលកម្មបំបែរ ឱ្យគនិយាយមិនរួច ។

៣- បងអារឈាមស្រោច ក្នុងស្ទឹងសង្កែ ក្រោមពន្លឺដួងខែ ផ្សងឱ្យជួបស្នេហ៍កុលាបថ្ពាល់ខួច
កុលាប វត្តកែវនេត្រាមុតស្រួច សូមឱ្យបាននិយាយរួច ឱ្យដឹងថាបងលួចស្នេហ៍ ។

YouTube Video