Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:សម្រស់​តូច​ទាវ

Artist: ស៊ីន ស៊ីសាមុត

Genre: kbach

Lyric

១. ស្រស់អើយសែនស្រស់ គ្មានទាស់ត្រង់ណា ក្នុងលោកា គ្មានអ្នកណាដូច (២ដង) បងបានគិតគួច លបលួចបេតី នឹកមមៃគ្មានថ្ងៃភ្លេចបាន គេងនឹកស្មានថាបានរួមប្រាណនឹងបង សមបំណងរៀមរ៉ា គយគន់ភ័ក្រ្តា ស្នេហាភក្តី សូមអូនប្រណីដល់រៀមផង ។

២. ចង្កេះរាងរៀវ តូចទាវនួនល្អង សមនឹងបង សក់ក្រងក្របសាយ (២ដង) គន់ជិតដូចឆ្ងាយ គ្មានណាយពីអូន ក្លិនខ្លួនស្ងួនជាប់ដួងចិត្ត ឱស្នេហ៍ស្និទ្ធ សំនៀងសៀងសែនពិរោះ សមឈ្មោះតូចតន់ បងខំបែរបន់ មិនអោយអូនបានគេ រៀមនៅតែស្នេហ៍រូបអូនមួយ ៕

English