Song Title:កំសាន្តព្រឹក្សា
Artist: ស៊ីន ស៊ីសាមុត
Genre: Basak Folk
Lyric
I. ដងដែនអេបព្វតាអឺអើយ រុក្ខាជាតិអឹអឺអើយ ព្រៃញឹកអ្ហព្រៃស្បាតអឺអឺអើយ បៃតងស្រស់អើយ(២ដង)
គយគន់រំពៃអឺអឺអើយមើលព្រៃល្បោះ ជ្រលងចន្លោះអឺអឺអើយ ដងព្រៃជ្រៅអឺអឺអើយ (អេអេអេអេអេ) ។
II. អូនអ្ហើយអូនអ្ហើយត្រាចត្រយឹងអើយ ត្រលូតអ្ហឺត្រង់ភ្លឹងអឺអឺអើយ ផ្ចឹកស្រឡៅអើយ(២ដង)
ត្រមែងត្រមូងអឺអឺអើយធ្នង់ដងភ្លៅ ភ្នំភ្នើយវល្លិផ្តៅ អន្ទង់វិកអើយ (អេអេអេអេអេ) ។
R. រំដួលអេរំដេញអឺអឺអើយ កូនពកជ…្រៃអឺអឺអើយ អូនអ្ហើយកុំភ័យរឿងស្នេហ៍ស្និទ្ធិអើយ(២ដង)
គគីរកកោះអើយ ដុំជុំជិតអើយ ស្នេហ៍យើងស្នេហ៍ពិតអើយចិត្តភក្តីអើយ (អេអេអេអេអេ) ។
III. អង្គុញអេអង្កាញ់អឺអឺអើយ ក្រឡាញ់ភ្នំ បង្គងទ្រនំអឺអឺអើយ សត្វបក្សីអើយ(២ដង)
ដូចបងអើយផ្ញើប្រាណព្រេងនិស្ស័យអើយ ចិន្តាអេមេត្រីអេអឺអើយ គូស្នេហាអើយ (អេអេអេអេអេ) ៕
(ភ្លេងហើយច្រៀង R-III ឡើងវិញ)