Song Title:សត្វចាបយំចេប
Artist: ស៊ីន ស៊ីសាមុត
Genre: Roamvong
Lyric
១.ប) . សត្វចាបយំចេប យំចេបទំលើដើមចាន់ សត្វកា្តន់បោលក្ឌុង បោលក្ឌុងចូលក្នុងរួងក្តាម
បងឃើញស្រីបងខំដើរតាម បែកញើសរហាមដិតដាមឱរា បងដើរតាមស្រីតាមសុំសេចក្តីស្នេហា
តើចិត្តអូនរែងគិតយ៉ាងណា សូមអូនវាចាប្រាប់មករៀមផង (២ដង)។
២.ស) . សត្វចាបយំចេប កង្កែបលោតចូលក្នុងបឹង ជួបអូនពេលហ្នឹង ព្រលឹងសួររឿងស្នេហ៍ស្នង
សួរដូច្នោះហាក់ខុសទំនង មិនសមទេបងឈប់មកវាចា ឃើញគេម្នាក់ឯង ឫកខែង សុំសួរស្នេហា
មិនស្រឡាញ់នាំខូចចិន្តា សូមប្រុសមេត្តាថយចេញភ្លាមទៅ (២ដង)។
៣.ប) . មិនថយទេមុំ រៀមសូមអង្វរនួនល្អង
(ស) មិនបានទេបង បំណងប្រុសបងមិនត្រូវ
(ប) មិនបានអូនបងស្លាប់ឥលូវ អាណិតផងទៅណាពៅពិសី
(ស) ខ្ញុំស្រឡាញ់ហើយ បងអើយកុំអាលស្លាប់អី
(ប) បើអង្វរបងព្រមតាមស្រី បងសុំចាប់ដៃស្រីថ្លៃថើបសិន (២ដង )។