Song Title:សង្សារកំសត់
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. ឱ! ឱ! ឱ! សង្សារកំសត់ តាំងពីអូនព្រាត់ឆ្ងាយ
ក្នុងទ្រូងបងសឹងតែប្រេះឆ្ងាយ សោះ...សូន្យសង្ខារ ។
២. ឱ! អស់! អស់! អស់! អស់សង្ឃឹម
នឹងបានជួបជីវ៉ា ផ្ការសាត់បាត់ពីហត្ថា ប្រាថ្នាម្ដេចបាន ។
បន្ទរ. រាលពេលរាត្រី រាល់ពេលរាត្រី គេងឱបតែក្ដី...ទុក្ខា
រៀមសោកា គ្មាននរណាដឹង ។
៣. ប្រាប់! ប្រាប់! ប្រាប់! ប្រាប់មកបងផង
នឹករៀមទេព្រលឹង មានតែព្រះទេទើបត្រាស់ដឹង
ថា...បងនឹកស្រី ។