Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:វិស្សមកាល​ក្រុងកែប

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១) ទីក្រុងកែបប្រៀបបានឋានសួគ៌ា ពេលទស្សនាមិនដែលជិនណាយ វាលភ្នូកខ្សាច់សុភាពរាបឆើតឆាយ សមុទ្រអន្លាយឆ្ងាយផុតត្រើយ។

២) ជំនោរបរិសុទ្ធសមុទ្រខ្មែរ ប្រុសស្រីតែងតែមកលំហែកាយ ខ្លះងូតទឹកខ្លះប្រឡែងឆ្លងឆ្លើយ ខ្លះកៀកកើយដោយស្នេហា។

បន្ទរ) ខុសអ្វីតែរូបខ្ញុំ ទុក្ខរណ្តំក្រៀមក្រំឱរា មានតែផ្ទៃជលសារ ទើបដឹងថា តើខ្ញុំព្រួយព្រោះរឿងអ្វី!!!

៣) ធម្មជាតិមានគ្រប់ទាំងអស់ ល្អឥតខ្ចោះ ឥតទាស់ហឬទ័យ តែចំពោះខ្លួនខ្ញុំនៅខ្វះន័យ គឺរូបស្រីជាគូស្នេហា ហា ហា ហា។

English