Song Title:វាសនាមាតាអភ័ព្វ
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១.ព្រហ្មលិខិតកម្រិតជីវិតសត្វលោក កើតក្ដីសោយសោកវាយោគក្នុងឱរ៉ា សង្រេងព្រោះកម្មផ្តន្ទា ខ្លោចផ្សារឯកាកណ្ដាលគុកកម្ម.។
២.ឱ! កូនម្ដាយ ម្តាយធ្លាប់ថែបីបាច់រក្សា តាំងពីកុមារឥឡូវកូនធំ ពេលនេះ ម្ដាយរងទុកកម្ម ឱ!កម្មកូនខ្ញុំមិនទទួលស្គាល់ ។
R. កូនអ្ហើយកូនពៅ កូននៅទីណា? កូនប្រុសកូនពៅស្នេហា មាតាប្រាថ្នាចង់យល់ មានតែកូនពៅមួយអាចជួយផ្ដល់ សុភមង្គល់ដល់មាតាបាន ។
៣. អនិច្ចាវាសនាមាតាអភ័ព្វ ឱរ៉ាផ្សាចាប់ស្ទើរស្លាប់បង់ប្រាណ
ម្នាក់ឯងគ្មានញាតិសន្តាន ផ្ញើប្រាណតាមដានវាសនាកម្ម ៕