Song Title:វាសនាខ្សែទឹកឈូ
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. ឱ! ខ្សែទឹកឈូវាសនាខ្ញុំអើយ ខ្ញុំសោកឥតស្បើយចិន្តាមួហ្មង
ទឹកឈូហូរកួច កួចយកទូកក្តោង ដូចជារូបបងរងទឹកនេត្រា ។
២. ខ្ញុំសូមផ្តែផ្តាំតាមទឹករលក សូមអ្នកនាំយកពាក្យពេចន៍ស្នេហា
ទៅប្រាប់ដល់ស្រីដោយក្តីមេត្តា ថាខ្ញុំនេះណាអភ័ព្វកន្លង ។
R. បើអូនឃ្លាតប្រាណបានទៅគេហើយ
អូនអើយសូមអូនកុំភ្លេចបង
នឹករៀមផងនួនល្អងត្រួយហឫទ័យ
បើអូនឃ្លាតប្រាណបានទៅគេហើយ
អូនអើយសូមអូនកុំភ្លេចបង
នឹករៀមផងនួនល្អងត្រួយហឫទ័យ ។
៣. មួយឆ្នាំពីរឆ្នាំកន្លងផុតទៅ រៀមចាំមើលពៅតបតសម្តី
ពុំឃើញដំណឹងរៀមស្ទើរនឹងក្ស័យ ពុំគួរស្រីថ្លៃដាច់ក្តីមេត្តា ។
៤. អាសូរទូកក្តោងលេចបាត់ទៅហើយ ដូចស្រស់ត្រាណត្រើយមិនឆ្លើយវាចារ
ជីវិតជាតិនេះរស់គ្មានខ្លឹមសារ ស្គាល់តែទុក្ខាចិន្តាមួហ្មង ៕