Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:វាល​ស្រី​ស្រណោះ

Artist: ប៉ែន រ៉ន

Genre:

Lyric

១) វាលស្រីស្រណោះ មិនអស់អាល័យ ចម្រៀងប្រុសថ្លៃ ចងដៃអោយអូន  ខ្វេះខ្ងាំដួងចិត្តអោយ ស្វិតស្រពោន បើខុសពីអូន ទោះជីវិតសូន្យក៏អូនមិនថា។  ២) វាលស្រីស្រណោះមិនអស់សង្ឃឹម ម្តេចមិនញញឹម អោយអស់ចិន្តា  ទៅហើយច្រៀងផ្តាំ ដៀលស្រីសាវ៉ា បើអស់ប្រាថ្នា ម្តេចក៏ថ្លៃលាទៅទាំងទឹកភ្នែក។  R) វាលស្រីស្រណោះអើយ វាលស្រីស្រណោះអស់មានថ្ងៃសើច មានតែថ្ងៃសោក នឹងថ្ងៃយំយែក មិនទាន់ដឹងចិត្ត មានគេបំបែក ទៅទាំងក្តីស្មោះ។  ៣) វាលស្រីស្រណោះ វាលអស់ភក្តី បើបងខឹងស្រី ក៏ខឹងទៅចុះ អូនសូមស្រែកផ្តាំ វាលស្រីស្រណោះ បើខ្ញុំមិនស្មោះ វាលស្រីស្រណោះ ពូនផ្នូរខ្ញុំផង។

English