Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ល្អ​នេះ​ល្អ

Artist: ជា សាវឿន

Genre: Roamvong Folk

Lyric

១. ស្រីសរូបល្អសង្ហា
នាងដើរលក់ផ្កា ធីតាចេះរាំទេ
ម្ដេចពៅនាងនៅទំនេរ (២ដង)
គ្មានគូនឹងគេទៅរាំលេងកម្សាន្ដ។

២. រូបបងជាទេសចរ
បានជួបអប្សរកិន្នរក្នុងឧទ្យាន
ចិត្តបងប្រាថ្នាចង់បាន (២ដង)
ស្រីស្រស់កល្យាណមកជាគូនឹងបង។

៣. ឆ្លើយមកនៅខ្មាសធ្វើអ្វី
បើទាស់ចិត្តស្រី
សូមថ្លៃនាងប្រាប់បងផង
(ស្រីពោល) គ្មានទាស់ទេ
(ប) ឬមួយនាងមានគូគ្រង (២ដង)
ឬបងធ្លាប់ឆ្គងជាងគូដទៃ
(ស្រីពោល) សមហើយ។

៤. កោតចិត្តឃើញដើរតែឯង
បញ្ចេញសក់វែងប្រឡែងលើថ្ពាល់ខ្ចី
បងភ្លឹកវិញ្ញាណព្រោះស្រី (២ដង)
ទៅរាំធ្វើអ្វី បើស្រីមិនមេត្តា។

បន្ទរ៖ ១-៤

English