Song Title:ល្ងាចនេះមានរឿងអ្វី?
Artist: ស៊ីន ស៊ីសាមុត
Genre: Jerk
Lyric
១. ឆ្ងល់ណាស់ស្នេហ៍យើងមានរឿងអ្វីទៅ ព្រឹកម៉ិញជួបពៅនៅញញឹម ឥឡូវម្តេចក៏អស់ក្តីសង្ឃឹម ស្រាប់តែលែងញញឹម ភ្លៀងរលឹមខ្យល់ព្យុះទាំងថ្ងៃ។
២. អក្ខរាមាសស្នេហ៍សរសេរឲ្យបង ស្មានថានួនល្អងហៅបងទៅ ពុទ្ធោស្រាប់តែស្នេហ៍ចែកផ្លូវ ឲ្យបងឈប់ស្នេហ៍អូនទៅ ពៅដាច់ចិត្តការគូរថ្មីហើយ។
R. អូនអើយប្រាប់ផងបងខុសរឿងអ្វី ព្រឹកម៉ិញថ្មីៗស្រីស្បថហ្នឹងបង បងមិនជឿទេថាអូនប្រែខ្នង តើអ្នកណាបង្ខំនួនល្អង ទៅចោលបងឲ្យបងឈឺចិត្ត។
៣. បើអូនដាច់ចិត្តចោលបងណាពៅ ពីថ្ងៃនេះទៅឈប់ជឿហើយស្រី ទោះបីស្បថមួយរយដងមួយថ្ងៃ ឈប់ជឿហើយស្រីៗ ស្អប់មិនខ្ចីមើលមុខផង។