Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:លុះ​ក្ស័យ​បង​ស្មោះ

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១.ប) ស្នេហ៍ ស្នេហា ក្លិនជាប់នាសាដូចផ្កាចំប៉ី ជីវិតមានន័យជួបថ្លៃជីវ៉ា បើបាត់រូបអូនដូចសូន្យសង្ខារ សូមអូនមេត្តាដល់ចិត្តភក្តី។  ២.ស) ស្នេហ៍ ស្នេហា ប្រុសចិត្តសាវាប្រាថ្នាឆោបោក មាត់ថាដៃលូកនាំឲ្យអូនភ័យ បើស្នេហ៍ប្រាកដ សូមស្បថអោយស្រី ទើបជឿសំដីថាស្នេហ៍ស្មោះស។  ៣.ប) បងស្បថជូនបាន ណាពៅព្រលឹង ដរាបទឹកស្ទឹងរឹងក្លាយជាថ្ម ដីបែកមេឃបាក់ច្រវាក់វ័ណ្ឌក ជឿចុះស្រីល្អស្មោះសលុះក្ស័យ។  ៤.រួម) ស្នេហ៍ ស្នេហា សូមស្ទឹងទឹកថ្លាមេត្តាជួយចាំ ជួយកត់ចំណាំចាំរឿងស្នេហ៍ថ្មី យើងពិតជាស្មោះមិនផ្លាស់សំដី (ស) កុំក្បត់ណាថ្លៃ (ប) លុះក្ស័យបងស្មោះ ..៕

English