Song Title:កំលោះឥតព្រួយ
Artist: យស អូឡារ៉ាន់
Genre: Jerk
Lyric
១.នៅកំលោះអត់ព្រួយសោះ សប្បាយពេកក្រៃ គ្មានស្គាល់ថ្ងៃគ្មានស្គាល់យប់ គ្រប់ទីកន្លែង
មានដប់រៀលក៏សប្បាយ មានដប់ម៊ឺនក៏សប្បាយ ទៅឆ្ងាយជិតក៏ទៅដែរ អោយតែបានសប្បាយ ហាស់ៗៗៗៗៗ។
ពោល׃ ខ្ញុំកំលោះឥតព្រួយ ខ្ញុំមិនដែលព្រួយសោះ ហិះៗៗៗៗ
បន្ទរ ខ្ញុំកំលោះឥតព្រួយ បន្ទរ(ខ្ញុំកំលោះឥតព្រួយ ២ដង)
ពោល׃ មិនដែលស្គាល់អ្វីទៅ ដែលថាទុក្ខសោក បើទោះបើគេបោកក៏នៅឥតព្រួយ បើនៅតែព្រួយក៏មានជំនួយ គឺស្រាៗៗៗៗ ហាស់ៗៗៗៗៗៗៗៗៗៗៗៗ។
ភ្លេង
ចាប់ផ្តើមពីពោលមកវិញចប់