Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:លួច​ស្នេហ៍​លួច​ទុក្ខ

Artist: ស៊ីន ស៊ីសាមុត

Genre: Bolero

Lyric

១. គេងព្រួយតែឯងរកថ្លែងមិនរួច
ព្រោះស្នេហ៍លាក់លួចលបស្រឡាញ់គេ
លួចស្នេហ៍លួចទុក្ខព្រួយឥតទំនេរ
តើឲ្យខ្ញុំរេគិតរបៀបណា។

២. ស្នេហ៍ខ្លាំងទុក្ខខ្លាំងភ័ន្តភាំងគំនិត
ក្តីស្នេហ៍ធំពិតធំជាងសង្ខារ
ប្រះខ្នងគងខ្នើយកើយគេងកាលណា
ឃើញតែភក្ត្រាច្បាស់នៅមុខបង។

៣. យល់មុខទុក្ខមកដូចជាគេដាក់
ធ្ងន់ឡើងឥតស្រាកសោះឡើយនួនល្អង
ទុក្ខស្នេហ៍ទុក្ខស្និទ្ធទុក្ខធំកន្លង
ជាតិនេះស្គាល់ម្តងឆ្លងមិនផុតឡើយ។

៤. តើធ្វើម្តេចទៅឲ្យពៅយល់ចិត្ត
ថាប្រុសស្នេហ៍ស្និទ្ធឥតបែរកន្តើយ
រាល់ថ្ងៃរៀមសឹងដាច់ខ្យល់ស្លាប់ហើយ
អូនអើយប្រណីយល់ចិត្តរៀមផង។

បន្ទរ ៣.

English