Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

លិញជូ​មាសបង

Wat-Phnom CD # 150
កម្រង​ចម្រៀង​ជ្រើសរើស​ចំរុះ

លិញជូ​មាសបង

Artist: ស៊ីន ស៊ីសាមុត

First Verse: បង​លួច​មើល​ស្រី​ពី​ចម្ងាយ

Lyric

១. បងលួចមើលស្រីពីចម្ងាយ
គួរឲ្យស្ដាយៗជាប់ក្នុងចិត្ត
មើលពីព្រឹកដល់យប់ងងឹត
ស្នេហ៍ដល់កម្រិតចិត្តប្រុសប្រាថ្នា
មើលហើយមើលទៀត
បងខំឆ្លៀតគន់ភក្ត្រា
ស្នេហារីកស្រស់ដូចផ្កា
ឲ្យចិន្ដាមានបំណង ហ៎ាៗៗ
លិនជូមាសបង អាសូររៀមផង
ដែលប៉ងលើពៅ។

២. អូនអង្គុយលេងក្បែរបង្អួច
ចិត្តបងគួចប្រឹងលួចហួចហៅ
អូននាងអៀនមិនហ៊ានចេញក្រៅ
តើថ្ងៃណាទៅទើបពៅមេត្តា
សូមអូនអាណិត
ដល់ដួងចិត្តដែលប្រាថ្នា
មេត្តាដាក់ទានស្នេហា
ដល់រៀមរ៉ាណានួនល្អង ហ៎ាៗៗ
លិនជូមាសបង អាសូររៀមផង
ដែលប៉ងលើពៅ។

YouTube Video