Song Title:លាអ្នកមានគុណ
Artist: ម៉ុល កាម៉ាច
Genre:
Lyric
១ កូនសូមអោនកាយក្រាបថ្វាយបង្គុំ អ្នកម្តាយភិរម្យឳពុកខ្ញុំណា
តាំងពីខ្លួនកូនបែកពីគ្រួសារ កូនតែងទុក្ខា រលឹកអាល័យ។
២ ឥឡូវគឺពេលវិស្សមកាល កូនត្រេកត្រអាលបានជួបលោកថ្លៃ
កូនរៀនចប់ចេញចាកវិទ្យាល័យ ជួបអ្នកម្តាយថ្លៃ ទាំងស្រក់ទឹកនេត្រា។
(បន្ទរ) ម្តាយអើយ! អ្នកម្តាយ...កូនស្តាយពុំបាននៅជួបជុំយូរយា
ឱម្តាយកំព្រា...កូនសូមលាទៅតវិជ្ជាទៀតហើយ។
៣ ឱអ្នកម្តាយថ្លៃ សូមម្តាយកុំយំ សូមម្តាយភិរម្យនៅបានសុខស្បើយ
ជិតដល់ថ្ងៃកូនបែកម្តាយទៀតហើយ ដើម្បីបំពេញចិន្តាលោកថ្លៃអើយ។