Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:កំលោះ​ហុងដា​និង​កញ្ញា​ប៉េសេ

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១.(ប)កម្លោះហ៊ឺហារ ជិះហុងដា មើលស្រីៗ ឆ្វែលផ្សារចាស់ ឆ្វែលផ្សារថ្មី ឆ្វែលផ្សារសួន ឆ្វែលផ្សារអូរឬស្សី ឃើញស្រីៗជិះប៉េសេ ហេឡូ!នាងជិះទៅណា អ្នកនាងមានការឬទំនេរ ឬទៅលេងមាត់ទន្លែ ឬអ្នកនាងចង់មើលកុនខ្មែរ មានតែចូលរោងភ្នំពេជ្រ។

២.(ស)ក្រមុំយេយេ!ជិះប៉េសេភ្លឺរំលេច ឆ្វែលអា STAR MAJESTIC អាសុរិយា អម្ភុដពេជ្រ ហើយគេចទៅអាហេមជាតិ រោងណាក៏មិនចង់មើលដែរ ចង់មើលតែមនុស្សដើរព្រោងព្រាត ខ្លះបណ្តើរគ្នាប្រជ្រៀត ខ្លះមុខជូរហួញគ្មានរសជាតិ ហាក់ឃ្លាតឃ្លាពីគូស្នេហ៍។

៣.(ប+ស)កម្លោះហុងដា និងនាងកញ្ញាប៉េសេ ជិះឆៀងឆាបមាត់ទន្លេ ឆ្លើយផ្តោះផ្តងប៉ុនប៉ងសូមស្នេហ៍ ដូចសត្វរំពេរពេញវ័យ...
(ស)បើស្នេហ៍សូមចូលដល់ម៉ែឪ កុំស្នេហ៍តាមផ្លូវណា៎ចរណៃ
(ប)កែវកុំព្រួយណា៎ចរណៃ ថ្វីបើបងជាប្រុសសម័យ តែកាន់ប្រពៃណីខ្មែរ។

English