Song Title:លាហើយស្នេហ៍
Artist: ស៊ីន ស៊ីសាមុត
Genre: Slow
Lyric
១. លាហើយស្នេហ៍ ស្នេហ៍បណ្ដូលចិត្ត
លាហើយមិត្ត រួមថ្នាក់គ្រប់គ្នា
លាលោកប៉ា អ្នកម្ដាយមីងមា
លាហើយសង្សារ នៅឲ្យសុខសាន្ដ។
២. មិនភ្លេចទេ អនុស្សាវរីយ៍
យើងទាំងពីរ ធ្លាប់លំហែប្រាណ
មានទេវតា ធ្វើជាប្រធាន
ហើយជាសាក្សី យើងទាំងពីរកាយ។
៣. កុំទន្ទឹងបងថ្វី ណាស្រីពៅបងឃ្លាត
ពីអូនទៅ សិក្សាស្រុកឆ្ងាយ
កុំទន្ទឹងបងណា ស្រស់ឆោមឆាយថែខ្លួន
ណាចរណៃ ថ្ងៃក្រោយចាំយើងជួបគ្នា។
៤. លាសិនហើយ លាទាំងអាល័យ
លាទាំងក្ដី ទុក្ខសោកគ្រាំគ្រា
លាតែខ្លួន ចិត្តផ្ញើពុំងា
អូនកុំសោកា លាហើយលាហើយ។
(ស) ពោល៖ សូមបងទៅឲ្យបានសុខចុះ អូនរង់ចាំបងជានិច្ច កុំភ្លេចអូន ណាបងណ៎ា
បន្ទរ៖ ៤