Song Title:លាហើយប៉ៃលិន
Artist: ប៉ែន រ៉ន
Genre:
Lyric
១) សំលឹងមើលមេឃ មេឃខ្ពស់សន្លឹម ភក្ត្រ័ធ្លាប់ញញឹមប្រែជាស្រពោន ចិត្ត ធ្លាប់សង្ឃឹមប្រែរលាយសូន្យ រស់នៅដូចក្បូនអណ្តែតតាមទឹក។ ២) ទីពឹងបងមួយជាត្រួយជីវិត ជនពាលឧក្រិដ្ឋ លបលួចប្រហារ បើទោះជាខ្ញុំខំថ្លែងវាចារ ក៏គ្មាននរណាគេជឿខ្ញុំឡើយ។បន្ទរ) លាហើយប៉ៃលិន លាក្លិនរំដួល លាភាពប្រែប្រួលលាព្រោះកម្មពៀរឬស្យា លាព្រៃលាភ្នំលាបរយ៉ាខា ខ្ញុំលាគ្រប់អនុស្សា លាមិត្តលាញាតិសន្តាន។ ៣) ប៉ៃលិនចូរអ្នកកុំនឹកខ្ញុំអី បើមាននិស្ស័យខ្ញុំវិលវិញថ្កាន វិលមកជួបអ្នករួមរស់សុខសាន្ត នៅលើវិមានទឹកដីត្បូងពេជ្រ។