Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

លា​ហើយ​ប៉ារីស

Wat-Phnom CD # 19
កម្រង​ចម្រៀង​ស៊ីន-ស៊ីសាមុត​ជ្រើសរើស

លា​ហើយ​ប៉ារីស

Artist: ស៊ីន ស៊ីសាមុត

First Verse: ពេល​សាយ័ណ្ហ ទន់ទេរ​ទាបទៅ

Lyric

I. ពេលសាយ័ណ្ហ ទន់ទេរទាបទៅ និទាឃរដូវ នៅក្រុងប៉ារីស ស្មៅខៀវខ្ចី
ពេញផ្ទៃធរណី ប៉ារីស! ប៉ារីស ល្អអ្វីម៉្លេះណា ។

II. ខ្យល់ត្រជាក់ ធ្លាក់មកដល់កាយ សែនសប្បាយ ឥតមាន នឿយណាយឱរា
ក្រុងប៉ារីស ល្អគាប់នេត្រា សួនច្បារ បុប្ផាខ្លះ រីកក្រពុំ ។

R. ស្តាយណាស់ ពេលនឹងឃ្លាតទៅ ឃ្លាតទៅ ទាំងទុក្ខក្រៀមក្រំ
ស្រណោះប្រុសស្រីក្រមុំ ធ្លាប់ជួបជុំ ចរចា កំសាន្ត ។

III. ឱ! ប៉ារីស! ខ្ញុំសូមលាហើយ នៅឲ្យស្បើយ កុំបី កើតក្តីរំខាន
ខ្ញុំឃ្លាតទៅ ក៏ឃ្លាតតែប្រាណ គង់បាន ត្រឡប់ ជួបប៉ារីសវិញ ៕

YouTube Video