Song Title:លាភូមិសេកសក
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. ភូមិអូរតាគីមេឃមីរសេកសក វាចារចំអកជីវិតស្នេហា ព្រះពាយចុងឆ្នាំរុះរោយផ្កាស្លា ព្យុះប៉ើងរោងការ ប្រផ្នូលអាស្រូវ ។
២. សំលេងគេច្រៀងចំរៀងកំសត់ ខ្ញុំច្រៀងរឿងព្រាត់ សន្សើមខ្ទមស្បូវ ពពកបាំងភ្នំរៃយំយាមផ្លូវ ពីថ្ងៃនេះទៅ លាសេកសកហើយ ។
R. វាលស្រែធំធេងខ្លែងហើរសញ្ចឹង ខ្ញុំខំសម្លឹងរំពឹងកោះត្រើយ សួរក្មេងឃ្វាលគោគេមិនជួយឆ្លើយ ឱ! សង្សាររ៉ើយ អ្នកឱបខ្នើយថ្មី ។
៣. លាហើយសេកសកសំណកបេះដូង អូនចាកចោលទ្រូង ធ្លាប់កើយភក្តី ឮធ្នាក់រងាវដេញដូចមាន់ព្រៃ មិនស្រណោះប្តី ជាកូនអ្នកស្រែ ៕