Song Title:លលកញីឈ្មោល
Artist: មាស ហុកសេង
Genre: Kbach
Lyric
១. លលកញីឈ្មោលវាបូលហៅគ្នា
ព្រោះពេលសន្ធ្យាជិតចូលមកដល់
វិលរកទ្រនំធ្លាប់ទំសុខសល់
ផុតទុក្ខអំពល់ដែលផ្ដល់ឲ្យយើងព្រាត់គ្នា។
២. កម្មកាចអាស្រូវរស់នៅពីថ្ងៃ
ត្រូវព្រានចង្រៃដេញតាមប្រហា
ឲ្យយើងនិរាសប្រាសព្រាត់ចោលគ្នា
តែយើងសច្ចាប្រាថ្នាសូមជួបគ្រប់ជាតិ។
៣. ព្រះអើយមើលចុះព្រានមនុស្សព្រានសត្វ
លួចគៃបំបាត់ផ្លាស់ប្តូរគ្រប់ស្នៀត
បាញ់ញីទុកឈ្មោលឲ្យរស់ចង្អៀត
ម្ដេចមិនពិឃាដទាំងគូទៅ។
៤. ស្រណោះស្រូវទុំច្រៀងសុំម្ចាស់ស្រែ
ជំនោរដើមខែរៀមបូលស្រែកហៅ
ធ្លាប់ស្ដាប់សូរសៀងចម្រៀងស្រីពៅ
ពីថ្ងៃនេះទៅពៅអើយបងនៅពោះម៉ាយ។
បន្ទរ ៣.