Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

រាំវង់​ឆ្នាំ​ថ្មី

Wat-Phnom CD # 11
កាសែត​ពស់មាស លេខ៥

រាំវង់​ឆ្នាំ​ថ្មី

Artist: ស៊ីន ស៊ីសាមុត

Genre: roamvong

First Verse: ខែ​ចេត្រ​ចូល​ឆ្នាំ​បង​សុំ​រាំ​ម្ដង

Lyric

១. ⁣(ប)​ ⁣ខែចេត្រ​ចូល​ឆ្នាំ​បង​សូម​រាំ​ម្ដង
ឆ្នាំ​មុន​នួនល្អង​មិន​ទាន់​ក្រមុំ ⁣ឆ្នាំ​នេះ​ឡើងខ្លួនៗ ⁣ដូច​ផ្កាក្រពុំ
មើល​យូរ​ចង់​យំៗ ⁣អូន​ល្អ​ដាច់​គេ
២. ⁣(ស) ⁣កាល​អូន​ជំទង់​បង​នៅ​ជា​សង្ឃ
អូន​ខំ​ផ្គត់ផ្គង់​មិនដែល​ទំនេរ ⁣ផ្ទះ​អូន​ឆ្ងាយ​វត្តៗ ⁣ដើរ​ដល់​ថ្ងៃជ្រេ
បើ​បង​ជូន​គេៗ ⁣គួរ​ជូន​អូន​ផង
R.​(ប) ⁣បើ​បង​ជូន​ទៅ​ពៅ​វិល​វិញ​ទេ
(ស)ថ្ងៃស្អែក​ទំនេរ​អូន​ទៅ​វត្ត​ម្ដង ⁣(ប) ⁣បើ​ជិត​ដល់​វត្តៗ​នៅ​ក្រៅ​របង
(ស)ប្រុស​នេះ​ញ៉ែងញ៉ងៗ ⁣ខ្លាច​បណ្ដើរ​ស្រី
៤. ⁣(រួម) ⁣ខែចេត្រ​ចូលឆ្នាំ​គេ​មិន​ប្រកាន់
បង្អែម​ចង្ហាន់​ប្រគេន​វត្ត​ថ្មី ⁣ឮ​ផ្គរ​ដើម​ឆ្នាំៗ ⁣កុំ​ភ្លេច​សម្ដី
រាំវង់​ឆ្នាំ​ថ្មីៗ ⁣យើង​រាំ​កម្សាន្ត ⁣។

YouTube Video