Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

រាំវង់​ចូល​ឆ្នាំ

Wat-Phnom CD # 25
អនុស្សាវរីយ៍​បាត់ដំបង​ទី​២

រាំវង់​ចូល​ឆ្នាំ

Artist: ស៊ីន ស៊ីសាមុត

Genre: Roamvong Folk

First Verse: បងខំស្កាត់រក ស្រស់ពៅពន្លកទាំងកណ្ដាលរាត្រី

Lyric

១. (ប) បងខំស្កាត់រក ស្រស់ពៅពន្លកទាំងកណ្ដាលរាត្រី (២ដង)
តើអូនជាប់រវល់ការអី (២ដង
បានជាស្រស់ស្រីមិនមកលេងរាំវង់
តើអូនជាប់រវល់ការអី
បានជាស្រស់ស្រីមិនមកលេងរាំវង់។

២. (ស) ខ្ញុំមិនព្រមរាំ ព្រោះអីរូបខ្ញុំមិនទាំងចេះរាំផង (២ដង)
សូមទោសសិនចុះណាប្រុសបង (២ដង)
បើខុសទំនងបងកុំប្រកាន់ស្រី
សូមទោសសិនចុះណាប្រុសបង
បើខុសទំនងបងកុំប្រកាន់ស្រី។

៣. (ប) បងសូមអង្វរ សូមស្រស់ស្រីល្អអូនកុំប្រកែកអី (២ដង)
រាំវង់ក្នុងពេលចូលឆ្នាំថ្មី (២ដង)
មិនចេះរាំក្ដីមានទាស់អីណាអូន
រាំវង់ក្នុងពេលចូលឆ្នាំថ្មី
មិនចេះរាំក្ដីមានទាស់អីណាអូន។

៤. (ស) ណ្ហើយរាំក៏រាំចុះ កុំឲ្យរូបប្រុសអាក់អន់ស្រពោន (២ដង)
រាំតែរូបបងហើយនិងអូន
(ប) បងមិនផ្លាស់គូទេណាអូន
រាំតាមសៀងថូនលេងចង្វាក់រាំវង់
បងមិនផ្លាស់គូទេណាអូន
(ប+ស)រាំតាមសៀងថូនលេងចង្វាក់រាំវង់ ។

YouTube Video