Khmer Oldies

Wat-Phnom CD # 25
អនុស្សាវរីយ៍បាត់ដំបងទី២
រាំងអើយរាំងរេ
Artist: ស៊ីន ស៊ីសាមុត
Genre: Saravann
First Verse: រាំងអើយរាំងរេ ទេរមែករកគ្នា
Lyric
១. រាំងអើយរាំងរេ ទេរមែករកគ្នា
ឯកុកកំព្រាចាំអើយចាប់ត្រី
រាំងដុះមាត់បឹងអើយក្រោមកម្ដៅថ្ងៃ
រាំងមាននិស្ស័យចេញផ្កាគ្រប់ទង។
(អើយសារ៉ាវ៉ាន់ អើយសារ៉ាវ៉ាន់)
២. រាំងដុះអត់ថ្នាលកណ្ដាលអើយព្រៃធំ
ទុកគ្រាន់កុកទំសួលើអើយបង្គង
វល្លិប្រេងឡើងព័ទ្ធដូចមានអើយគេចង
ដូចរូបនួនល្អងមានគេអើយនាវទុក។
(អើយសារ៉ាវ៉ាន់ អើយសារ៉ាវ៉ាន់)
៣. សង្ឃឹមរាំងផ្សេងខ្លាចក្រែងអភ័ព្វ
រាំងអូនបងធ្លាប់លបលួចអើយមើលមុខ
ផ្ការាំងប្រឹងរីកដូចរាយអើយទំនុក
អង្អែលទ្រូងកុកឲ្យបាត់អើយទុក្ខា។
(អើយសារ៉ាវ៉ាន់ អើយសារ៉ាវ៉ាន់)
៤. បង្គងរលោងឈោងសួអើយតាមមែក
គង់មានថ្ងៃស្អែកជួបប្រាំងអើយវស្សា
ថ្ងៃនេះកុកយំ យំសូមកាច់ផ្កា
ដាក់ភ្ជាប់ឱរាថើបឲ្យដឹងក្លិន។
