Song Title:រំពឹងៗ
Artist: រស់ សេរីសុទ្ធា
Genre: Slow
Lyric
I.រំពឹង ថានឹងបានប្រុសកល្យាណជាគូ...
អូនស៊ូកំព្រារងាតែឯកាចាំប្រុសជីវ៉ាតែមួយ។
II.អូនព្រួយ រលួយប្រាណព្រោះកល្យាណបាត់សូន្យ...
រលឹក អូនចាំទទួលដំណឹងសម្លឹងទឹកស្ទឹងហូរទៅ...។
R.ទឹកស្ទឹងហូរៗឆ្ងាយទៅពាលពៅនៅម្នាក់ឯង
ថ្លែងវាចាប្រាប់ហ្វូងខ្លែងទឹកស្ទឹងហូរមិនអាណិតអាសូរ
ជំនោរថ្ងូរប្រណីដល់ហឫទ័យខ្ញុំរំពឹង។
III.រំពឹង ថានឹងបានប្រុសកល្យាណជាគូ...
អូនស៊ូកំព្រារងាតែឯកាចាំប្រុសជីវ៉ាតែមួយ។
សាដើម ៖R-III (សម្គាល់៖ ចុងល្បះ R សូមច្រៀង "...រំពឹង រំពឹង"។
ជាទីបញ្ចប់៖
IV.រំពឹងណាព្រលឹងទឹកស្ទឹងហូរ...
អាសូរប្រណីដល់ចិត្តភក្ដីឥតបីកែប្រែឡើយណា។
ហូ៎!........ហ៊ឺ.......... ហូ៎!........ហ៊ឺ..........