Song Title:រំដួលពោធិ៍សាត់
Artist: ស៊ីន ស៊ីសាមុត
Genre: Slow
Lyric
១. រំដួលមួយទងដែលបងប្រាថ្នា
តាំងចិត្តរចនាឈ្មោះផ្កាទុកហើយ
ក្នុងបេះដូងបងមិនដែលភ្លេចឡើយ
ផ្កាអើយបងស្នេហ៍តែរំដួលមួយ។
២. ផ្កានៅក្រពុំចោលក្លិនរាល់ថ្ងៃ
បងមាននិស្ស័យត្រឹមតែទុកព្រួយ
ក្រៀមក្រំឱរាស្ទើរតែរលួយ
ព្រោះរំដួលមួយមិនព្រមឆ្លងឆ្លើយ។
៣. រំដួលពោធិ៍សាត់ត្រួយជីវិតស្នេហ៍
រៀមស្ម័គ្រម្ល៉ឹងដែរនៅតែព្រងើយ
ឬរំដួលផ្កាមានគ្នាទៅហើយ
សូមឆ្លើយឲ្យបងអស់ក្តីសង្ស័យ។
៤. ខ្ញុំសូមសច្ចាប្រាថ្នាតែនាង
អ្នកតាឃ្លាំងមឿងជួយចាំសម្តី
គ្រប់ជាតិតទៅនៅតែអាល័យ
ហ៊ានក្ស័យបើមិនបានស្រីជាគូ។
បន្ទរ ១.