Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:រំដួល​ដង​ស្ទឹង​សៀមរាប

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. អាធ្រាតស្ងប់ស្ងាត់រហាត់ទឹកថ្ងូរ តាមល្បឿនទឹកហូរនារដូវប្រាំង រំដួលដងស្ទឹងក្រពុំស្លឹកបាំង បងគយគន់ភ័ក្ត្រភ្លឹងភ្លេចស្មារតី ។

២. ស្រអែមខ្មៅស្ទើរអូនដើរម្នាក់ឯង ជួបបងអ្នកស្វែងចង់ឃើញមុខស្រី បងសុំម៉ាក់ប្រាំងផ្លែណាខ្ចីៗ ម្តេចអូនធ្វើហី ហាក់ដឹងហេតុការណ៍ ។

បន្ទរ. រំដួលដងស្ទឹងព្រលឹងសៀមរាប បងសូមសារភាព មុនលោកមេបា សូមបេះរំដួលមកស្ទាបកាមា ចងក្រងវាសនាលុះគ្រាក្សិណក្ស័យ ។

៣. រហាត់ទឹកអើយជួយច្រៀងលួងលោម នាងចេកនាងចមជួយចងនិស្ស័យ ខ្ញុំសូមបែរបន់ ថ្វាយទឹកអប់ស្បៃ សូមជួយដឹកដៃ ខ្ញុំឆ្លងស្ទឹងស្នេហ៍ ។

English