Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:រំដួល​ខេត្ត​សុរិន្ទ

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. បាន​ឃើញ​បាន​យល់​ចង់​ស្គាល់​ភក្ដ្រា រីក​ស្រស់​ដូច​ផ្កា​ឈ្មោះ​ថា​រំដួល​សុរិន្ទ
ចិន្ដា​ចំបែង​ធ្លាប់​គេង​សុបិន ប្រ​ហើរ​តែ​ក្លិន​សុរិន្ទ​ភព​ស្នេហ៍​កវី ។

២. អារម្មណ៍​លង់​លក់​ឈ្លក់​នឹង​សម្រស់ សោភ័ណ​សម្ផស្ស​ល្អ​ស្រស់​គួរ​ឲ្យ​បេតី
ដូច​ផ្កា​ក្រពុំ​កំពុង​ពេញ​វ័យ នៅ​ក្នុង​លោកិយ​រក​ស្រី​មក​ផ្ទឹម​ពុំ​បាន ។

R. ផ្កា​មាន​ស្រទាប់​ដុះ​ជាប់​នឹង​មែក រំដួល​ចម្លែក​ល្អ​ប្លែក​ក្រអូប​រក​គ្មាន​អើយ
រំដួល​សុរិន្ទ​ល្អ​ហួស​ក្ដី​ស្មាន ប្រ​សិន​បេះ​បាន​នោះ​ប្រាណ​រៀម​អស់​ទុក្ខា ។

៣. រៀម​គេង​មមើ​បង្ហើរ​ចិត្ត​ស្មោះ ជាតិ​នេះ​រៀម​រស់​ក៏​ព្រោះ​រស់​ជាតិ​បុប្ផា
រំដួល​សុរិន្ទ​សូម​ទាន​មេត្តា ជួយ​ប្រោស​សង្ខារ​ចិន្ដា​ដែល​បង​ប្រឹង​ស្ម័គ្រ ៕

English