Song Title:កង្កែបបងមួយ
Artist: មាស សាម៉ន
Genre: Saravann
Lyric
ឱប ៗៗៗ ឱប ៗៗៗ
I. (ប)កង្កែបបងមួយព្រួយខ្វះត្រពាំងរីងរាំងស្គាំងស្គមប្រាណ (២ដង)
បើចុះត្រពាំង ត្រពាំងស្រីបានប្រាណអឺយដូចជារស់ថ្មី។
II. (ស)កង្កែបកំហូចខូចឱ!ដល់ទីឃើញញីសាច់ឱ!សខ្ចី (២ដង)
ធាត់ឡើងទ្រលុក ថាស្គមរីងរៃប្រយ័ត្នស្រីៗគេចាប់អាំង។
III. (ប) បើដៃស្រីចាប់ៗក៏ចាប់ចុះសន្ដោសកែវកុំចាប់ខ្លាំង (២ដង)
ចិញ្ចឹមវាទុកគ្រាន់ជួយកម្លាំងកុំអាំងប្រយ័ត្នស្ដាយក្រោយ។
បន្ទរ ៖ I-III
*** នៅខាងដើមបទចម្រៀង ខ្ញុំស្ដាប់ឮថា ឱប ៗៗៗ មិនដឹងថាត្រឹមត្រូវឬអត់ ពីព្រោះនៅក្នុងវចនានុក្រមមិនមានពាក្យ "អូក"។ បើពាក្យ "កូប" មាន សម្រាប់ហៅកង្កែបកូប។