Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:រាហូ​ចាប់​ចន្ទ

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. ថ្ងៃបងជួបអូនជាថ្ងៃសុបិន
ថ្ងៃដែលមានឆ្អិនចង់ប្រហារបង
រាហូចាប់ចន្ទអូនចាប់បងចង
ឥឡូវចំណងក្លាយជាស្នេហា។

២. អធ្រាតណាស់ហើយបងកើយភ្លៅស្រី
សន្សើមជោកដីប្រោះព្រំចិន្ដា
ចង្កៀងផ្លុងៗក្នុងខ្ទមជរា
ប្រវត្តិស្នេហាចារដោយលោហិត។

៣. នេះគឺដួងចន្ទក្នុងដៃរាហូ
ផែនថ្ពាល់ទាំងគូក្រអូបផ្អែមឆ្អិតអើយ
ទឹកភ្នែកស្រីម៉ុមបងសូមថើបផ្ដិត
ចងក្រងដួងចិត្តនែបនិត្យលុះក្ស័យ។

៤. ឥឡូវរាហូខ្ជាក់ចន្ទវិញហើយ
ឱ!ដួងចន្ទអើយកែវកុំយំអី
បើខឹងនឹងបង បងឲ្យប្រល័យ
ដកកាំបិតខ្លីប្រហារបងចុះ។

បន្ទរៈ ៣

English