Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:រាត្រី​សេកុង

Artist: ហួយ មាស

Genre:

Lyric

១. រាត្រី​សេកុង​បាន​ប្រុង​ប្រៀប​ប្រាណ
ចាំ​ប្រុស​កល្យាណ​ជា​គូ​វាសនា
នៅ​ក្រោម​រស្មី​ច័ន្ទ​រះ​ភ្លឺ​ថ្លា
ប្រប​ឆ្នេរ​ជលសា​ដែល​ហូរ​រហែរ។

២. រាត្រី​សេកុង​ត្រួយ​អាណុង​ចិត្ត
អ្នក​ហាក់​​នឹង​ស្និទ្ធ​ស្នេហ៍​សែន​ចំបែង
ខ្ញុំ​នៅ​រង់​ចាំៗ​​តែ​ម្នាក់​ឯង
ឱរា​ចំបែង​អូន​រែង​ទន្ទឹង។

៣.​ ជំនោរ​ត្រជាក់​​ធ្លាក់​មក​ដល់​ហើយ
ផ្កាយ​​អើយយាង​ទៅ​ណា​បាត់​ដំណឹង
ព្រះច័ន្ទ​ក៏​យាងបាត់​ស្ងាត់​សូន្យ​ឈឹង
ឲ្យ​ខ្ញុំ​រំពឹង​ៗ​​ម្ដេច​បាន។

៤.​ រាត្រី​សេកុង​ហូរ​ឆ្ងាយ​ម្ល៉េះ​ណា
ជលនេត្រ​សោកា​ខ្លោច​ផ្សា​ក្នុង​ប្រាណ
ជាតិ​នេះ​ប្រហែល​ជា​ខ្ញុំ​មិន​បាន
រូប​ប្រុស​កល្យាណ​ជា​គូ​គាប់​ឡើយ។

បន្ទរ ៣.

English