Khmer Oldies

Wat-Phnom CD # 90
ចម្រៀងខ្សែភាពយន្តខ្មែរ
កំពង់ធំជំរំចិត្ត
Artist: ស៊ីន ស៊ីសាមុត
First Verse: នេះគឺសំណាងយ៉ាងចំណាន
Lyric
I. នេះគឺសំណាងយ៉ាងចំណាន..... ដែលវាសនាបាន...នាំឲ្យរូបខ្ញុំ...
ចាំចិត្តគិតផ្សងបំណងលើមុំ...... ឱ.កំពង់ធំ..ថ្លើមជីវិត...
II. រស់ក្លិនកុលាបជ្រាបសព្វប្រាណ... ត្រជាក់ប្រៀបបាន...និងទឹកអម្រិត
កែវអើយសូមស្ងួននាងអាណិត.... ស្រោចស្រង់ជីវិតដោយប្រណី....
III.រៀមសច្ចាចំពោះមុខ...អើយ.... មានភ្នំសន្ទុកជាសាក្សី.....
បើខ្ញុំមិនស្មោះចំពោះស្រី..... សូមអ្នកប្រល័យខ្ញុំចោលទៅ.....
R. ឱ! កំពង់ធំជំរុំចិត្ត...... សូមផ្ញើជីវិត.. រឿងពិតនឹងពៅ....
សូមស្ទឹងព្រៃប្រស់ជួយចែចូវ.. រូបពៅឲ្យខ្ញុំ...ជាគូរអើយ.....
