Song Title:រលកជាសាក្សី
Artist: រស់ សេរីសុទ្ធា
Genre:
Lyric
ហូ......ហ៊ឺ......
១. រលករលេញពេញជលធារ
ប្រដេញគ្នាតាមខ្យល់ជំនោរ
រលកប្រដេញខ្យល់ស្រែកថ្ងូរ
សត្វរៃទាំងគូអន្ទងហៅគ្នា។
២. ដួងខែត្រចះភ្លឺដូចថ្ងៃ
ចាំងរស្មីមកលើគង្គា
ភ្លឺផ្លេកព្រិចៗក្នុងសន្ធិយា
រលាយចូលគ្នារលេញលើថ្ម។
៣. បងអើយចាំទេធ្លាប់កាលច្រៀង
ជួបគ្នាស្ម័គ្រស្មោះសរ
ផ្អែមល្ហែមស្មោះមេត្រីថ្លៃបវរ
យើងចារលើថ្មជាសាក្សី។
៤. រលកប្រដេញដូចរូបបង
ថ្លែងសាសងជក់ចិត្តអូនស្រី
ដួងខែចែងចាំងលើជលស័យ
ចិត្តស្នេហ៍អូនស្រីប្រៀបដូចដួងខែ។
បន្ទរ៖ ៣