Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:កំពង់ចាម​កំពង់​ចិត្ត

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. ពេលបងឃើញអូននាងចុះងូតទឹក
ស្មារកីរៀមភ្លឹកព្រោះចាញ់សម្រស់
អូនអើយអូនល្អលើសគេទាំងអស់
បងចង់ស្គាល់ឈ្មោះតើពិរោះយ៉ាងណា។

២. រាងរៀវស្ទាវតូចដូចកិន្នរី
ឆោមឆើតពិសីគន់គាប់នេត្រា
ដំណើរល្វតល្វន់គន់មានលក្ខិណា
រៀមស្លុតចិន្ដាឃើញផ្កាល្អឯក។

៣. ឱ កំពង់ចាមកំពង់ចិត្តអើយ
រៀមសូមកៀកកើយកែវកុំប្រកែក
បើអូនប្រកាន់ទ្រូងបងនឹងបែក
កែវកុំប្រកែកទទួលបងទៅ។

៤. បងសូមផ្ញើប្រាណនឹងស្ងួនពិសី
បងសូមថ្នមបីស្រស់ស្រីពាលពៅ
ព្រលប់អូនគេងស្ដាប់ភ្លេងកើយភ្លៅ
បងបំពេរពៅលុះសូន្យសង្ខារ។

បន្ទរ ៣.

English