Khmer Oldies

Wat-Phnom CD # 69
ចម្រៀងគឹម-សំអែល លេខ៤
រមាស់ខ្នង
Artist: ប៉ែន រ៉ន
Genre: Chachacha
First Verse: ថ្ងៃនេះសែនស្អុះកន្លង រមាស់ខ្នងអីម្ល៉េះទេ
Lyric
I.ថ្ងៃនេះសែនស្អុះកន្លងរមាស់ខ្នងអីម្ល៉េះទេ
បងអើយបងខិតមកនេះអេះឲ្យអូនមកប្រុសស្នេហ៍
នែអូនបែរខ្នងឲ្យ។
II.អេះដូចជាមិនស្រួលសោះអេះចេះតែខុសកន្លែង
ខិតឡើងលើខិតចុះក្រោមងាកខាងស្ដាំ ឱះ!ខាងឆ្វេង
អូ៎!កន្លែងហ្នឹងហើយ។
R.អេះទៅបង អេះទៅបងអេះទៅបងកុំឈប់ឡើយ
អេះនេះចំកន្លែងហើយតែបងហើយ ហេតុអីក៏ស្រៀវម្ល៉េះ
បងឯងនេះអេះចេះតែធ្វើឲ្យរសើបអ៊ូយអូនស្រើបព្រឺខ្លួនណាស់។
សាដើម ៖I-R
