Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:រន្ធត់

Artist: ស៊ីន ស៊ីសាមុត

Genre: pleng Kar

Lyric

១ - អឺ...អើយ សែនស្រណោះ ឱណាស្រណោះរូបស្រីអើយ អើយរូបស្រី អូនអើយអូន ស្រណោះអឺយរូបស្រីអើយ យើងរៀបការបានបីថ្ងៃ ការបានបីថ្ងៃអូនស្រីអូនស្លាប់ចោលបងអើយ អឺងអឺយចោលបងអើយ
២ - អឺ...អើយ ម្សិលមិញ ប្រឡែងប្រដេញគ្នាសោះអើយ នៅថ្មីស្រស់ៗ ឲ្យរៀមស្រណោះកន្លង អូនអើយអូន ស្រណោះកន្លងអើយ ពេលនេះអូនព្រាត់ពីបង អូនព្រាត់ពីបង នួនល្អងឥតវិលវិញទេអើយ អឺងអឺយវិញទេអើយ
៣ - អឺ...អើយ សែនរន្ធត់ ស្ទើរតែរលត់ស្មារតីអើយ មិនគួរស្រស់ស្រី អូនអាយុខ្លីខុសគេ អូនអើយអូន អាយុខ្លីខុសគេអើយ នេះគឺកម្មពីបុព្វេ កម្មពីបុព្វេបង្វែរឲ្យយើងព្រាត់គ្នាអើយ អឺងអឺយព្រាត់គ្នាអើយ
៤ - អឺ...អើយ ព្រហ្មលិខិត ម្ដេចមិនអាណិតខ្ញុំផងអើយ តាមកៀបតាមចង តាមដាក់ចំណងវេរា លោកអើយលោក ចំណងវេរាអើយ បើខ្ញុំមានកម្មមានពៀរ មានកម្មមានពៀរតើដល់ជាតិណាទើបផុតអើយ អឺងអឺយទើបផុតអើយ
ស្រីនិយាយៈ មានរូបមានទុក្ខជាធម្មតា ព្រហ្មលិខិតចារជាបទ វិលកើតវិលស្លាប់តាមកំណត់ សន្មតទៅតាមកម្មវេរា
៥ - អឺ...អើយ ជាតិក្រោយ ប្រាថ្នាសូមឲ្យជួបស្រីអើយ សូមស្នេហ៍ភក្ដីលង់លុះដល់ថ្ងៃរលត់ អូនអើយអូន ដល់ថ្ងៃរលត់អើយ កុំឲ្យនិរាសប្រាសព្រាត់ និរាសប្រាសព្រាត់រហូតដល់ចាស់រៀងខ្លួនអើយ

English