Song Title:រដូវច្រូតកាត់
Artist: ស៊ីន ស៊ីសាមុត
Genre: roamvong
Lyric
១. ថ្ងៃមិញបងហួចលើខ្នងក្របី កាត់វាលស្រែស្រីលើកដៃសញ្ញា ល្ងាចអូនច្រូតកាត់ហើយតោងយាត្រា ទៅកំពង់ទឹកដែលតែងជួបគ្នា ក្នុងក្អមលាក់នំ ឆ្ងាញ់អស្ចារ្យ មានបារីម្លូស្លាផ្ញើបងផង រួចយើងងូតទឹកលេងដៃរាវរកគ្នា ហើយសាសងថាទៅលេងរាំវង់ ។
២. យប់នេះខែភ្លឺកណ្តាលស្រែពៅ សុំពុកម៉ែទៅកុំនៅបង្អង់ បងឡើងយកទឺកត្នោតមួយបំពង់ ផ្ញើអូនញ៉ាំក្នុងពេលលេងរាំវង់ បង្កាក្រែងហត់ញ័រជង្គង់ ស្រស់ស្រីមានទ្រង់លើសកញ្ញា ពួកយើងរាំយើងច្រៀង ពេលចូលឆ្នាំថ្មី ស្រីលក់ផ្កា តាមប្រពៃណីខ្មែរ ៕