Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:យំ​អស់​ទឹក​ភ្នែក

Artist: ពៅ វណ្ណារី

Genre:

Lyric

១) យូរឆ្នាំមកហើយ ចិត្តខ្ញុំអើយនៅទ្រាំ អូនស្រែកអូនទ្រហោយំ យំអស់ទឹកភ្នែក
យំស្ទើរតែបែកប្រេះឱរា ទ្រូងរីងស្ងួត ហួតបែកក្រហែងរីងនេត្រា ព្រោះតែស្នេហា រូបបងមួយ។

២) នៅតែសង្ខារទុកបូជាស្នេហ៍បង គ្រាក្រោយដែលអូនបន់ផ្សងជួបបងជាតិមុខ
កុំអោយជួបទុក្ខជួបក្តីព្រួយ បើជួបបងសូមអោយបានជួបមួយនិងមួយ ហើយកុំអោយជួបស្នេហ៍ចិត្តពីរ។

បន្ទរ) ស្នេហ៍អូនធំណាស់ៗ ធំសែនធំៗជាងផែនដី ហើយក៏គ្មានអ្វីប្រៀបបាន
មិននឹកស្មានថាចិត្តស្នេហ៍ដល់ថ្នាក់ហ្នឹង អូនទើបតែដឹងនៅពេលបងធ្វើបាបអូន។

៣) ច័ន្ទអាប់រស្មី ភពផែនដីងងឹត ក្តីទុក្ខកាន់តែរួមរិត ចិត្តខ្វល់ឥតល្ហែ ដូចផ្កាកាន់តែស្រពោន
ថ្ងៃនេះហើយដែលអូនដឹងថាស្នេហ៍អូន រលាយសាបសូន្យគ្មានក្តីសង្ឃឹម។

English