Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

យេ!យេ!​៧៣

Wat-Phnom CD # 107
កម្រង​ចម្រៀង​ជ្រើសរើស​ចំរុះ

យេ!យេ!​៧៣

Artist: ស៊ីន ស៊ីសាមុត

Genre: Madison

First Verse: ល្អ​អើយ​សែន​ល្អ​សាច់​អូន​ស​បវរ​លើស​គេ

Lyric

១. ល្អអើយសែនល្អសាច់អូនសបវរលើសគេ
ភក្ត្រដូចដួងខែទោះមិនស្នេហ៍ៗមិនបាន
ថ្ពាល់ខួចរលោងធ្មេញសដូចចាន
ល្អសព្វទាំងប្រាណគ្មានទាស់ត្រង់ណា។

២. ភ្នែកខ្មៅថ្លាយង់ចញ្ចើមខ្វង់ដូចទេពទេវី
អូនល្អឥតពីរលើសនារីក្នុងដែនលោកា
អូនឈ្មោះអ្វីទៅ សូមពៅវាចា
រៀមនឹងកត់ត្រាទុកក្នុងដួងចិត្ត
ស: អូនឈ្មោះដាវី។

៣. បងសូមចងស្និទ្ធស្នេហ៍នឹងថ្លៃ
ដាវីប្រណីដល់បងដែរទេវរមិត្ត
បើស្ម័គ្រថាស្ម័គ្របងមិនបង្ខិត
បើមិនស្នេហ៍ស្និទ្ធបងមិនបង្ខំ។

៤. (ស) ពោលៈ បើបងជាសុភាពបុរស
អូនមិនជំទាស់ទេ
បើពិតជាស្នេហ៍
គួរតែចូលដណ្ដឹងតាមប្រពៃណី។

បន្ទរ ១.

YouTube Video