Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:កំណាព្យ​ស្នេហា

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. ⁣⁣(ប) ⁣ប្រាស​ខ្លួន​គេង​ទៅ​លើ​ភ្លៅ​ស្រអែម ⁣⁣ពាក្យពេចន៍​ទន់​ផ្អែម​បញ្ជាក់​រឿង​ពិត
⁣ក្លិន​ក្លែប​ក្រអូប ⁣យប់យន់​ជីវិត ⁣រៀម​បាន​រស់​ជិត​ផុត​ទុក្ខ​គ្រាំគ្រា ⁣។

២. ⁣(ស) ⁣ឱ!​ផ្កា​សារាយ​លាយ​ទឹក​រលក ⁣មច្ឆា​ពួន​ជ្រក​ទី​ពឹង​គង្គា
ទំងន់​ស្នេហ៍​យើង ⁣ថ្លឹង​ថ្លៃ​ស្មើ​គ្នា ⁣អូន​សូម​និន្ទ្រា​លើ​ទ្រូង​ម្ចាស់​ប្តី ⁣។

បន្ទរ. ⁣(ប) ⁣អូន​អ្ហើយ​គេង​ទៅ ⁣កើយ​ភ្លៅ​បង​ម្តង ⁣រៀម​អង្អែល​ខ្នង​លើក​ត្រកងបី ⁣មេឃមីរ​ស្រទំ ⁣យំ​សើម​ផែនដី ⁣ផ្គរ​ផ្គើន​សំដី​បន្ទរ​ដួងចិត្ត ⁣។

៤. ⁣(ស) ⁣កាលណា​ថ្ងៃរះ​បង​ដាស់​អូន​ផង ⁣អូន​សូម​ស្តាប់​បង​ច្រៀង​កាព្យ​អាណិត ⁣បើ​ទ្វារ​របើក ⁣បង​អ្ហើយ​ទាញ​បិទ ⁣(ស+ប) ⁣ស្នេហ៍​យើង​ស្នេហ៍ស្និទ្ធ​ដួងចិត្ត​តែ​មួយ ⁣៕

English