Song Title:យប់មិញអូនញញឹម
Artist: ស៊ីន ស៊ីសាមុត
Genre: Bolero Lent
Lyric
១. យប់មិញនរណាញញឹមដាក់បង
គឺស្រស់នួនល្អងបងឃើញញញឺម
កាន់ដៃគ្នាដើរក្រោមភ្លៀងរលឹម
ទាំងគូសង្ឃឹមថាមិនព្រាត់គ្នា។
២. យប់មិញញញឺមសំដីក៏ផ្អែម
ថើបបងហើយថែមទាំងស្បថសច្ចា
បងជឿហើយអូនលុះសូន្យសង្ខារ
ជឿថាស្នេហារីកស្រស់ប៉ប្រឹម។
៣. ថ្ងៃនេះម្តេចអូនស្រពោនភក្រ្តា
ថ្ងៃនេះនរណាឲ្យអស់សង្ឃឹម
យប់មិញយប់មិញឃើញអូនញញឺម ហ៊ឺៗៗៗហ៊ឺៗៗ
ញញឺមញញឺមទៀតទៅពៅអើយ។
៤. យប់នេះនរណាញញឹមដាក់បង
បើស្រស់នួនល្អងលែងញញឺមហើយ
ញញឺមជាថ្មីមកព្រលឹងអើយ
បងរង់ចាំហើយចាំអូនញញឹម។
បន្ទរ ៣.