Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

កុំ​ឲ្យ​ខ្មាស​សត្វ

Wat-Phnom CD # 138
កម្រង​ចម្រៀង​ជ្រើសរើស​ចំរុះ

កុំ​ឲ្យ​ខ្មាស​សត្វ

Artist: សូ សាវឿន

Writer: ញ៉ែម ផុន

First Verse: សត្វ​ពពិច​ពាំ​ផ្កា សារិកា​ពាំ​ចេក សត្វ​ក្រៀល​យំ​ដៀល​សត្វ​សេក

Lyric

១. សត្វពពិចពាំផ្កា សារិកាពាំចេក សត្វក្រៀលយំដៀលសត្វសេក
ថាប៉ិនខាងដេក ម្តេចមិនដើររកស៊ី អកឈ្មោលខកចិត្ត ព្រោះអាណិតអកញី ជាសង្សារចិត្តស្នេហាលុះត្រាជីវិតសូន្យ ដូចអូនស្នេហាលើប្រុសថ្លៃ ។

២. បើអូនលង់ប្រាណហើយ សូមត្រាណត្រើយប្រណី អាណិតរូបអូនជាស្រី អូនសូមប្រុសថ្លៃមេត្តារូបអូនផង សូមចិត្តស្មោះដូចសត្វ កុំអោយព្រាត់បំនងណាឆ្នើមចិត្ត អូនស្មោះពិតអូនគិតតែរូបបង សេ្នហ៍ស្នងជាគូគ្រងលុះក្ស័យ ។

៣. កុំអោយខ្មាសសត្វក្រៀល វាយំដៀលនិស្ស័យ ថាខ្លួនក្រមុំពេញវ័យ
នឹកចង់បានប្តីមុនគេស្តីដណ្តឹង លោកមេបាចាស់ទុំ ខ្លះយំព្រោះតែខឹងនឹងរូបស្រី
ខ្លះជួយភ័យខ្លាចប្រុសថ្លៃប្រែចិត្ត មិនពិតដូចពាក្យសម្បថស្នេហ៍ ៕

YouTube Video

Related YouTube Video: