Song Title:យប់១២កើត
Artist: ស៊ីន ស៊ីសាមុត
Genre: Bolero Lent
Lyric
១. យប់ដប់ពីរកើតខែអើតលឹមៗ
លួចមើលឃើញអូនញញឹម
បងលួចសង្ឃឹមនឹងជីវិតថ្មី
រលកទន្លេ បំពេជាមួយតន្ត្រី អង្វរស្រដី
លួងលោមសូមស្រីប្រណីបងផង។
២. ដៃស្តាំក្រសោបឱបចង្កេះអូន
ដៃឆ្វេងខ្ញាំដៃស្តាំស្ងួន
ខ្លួនហើយនិងខ្លួនអង្រួនរកគ្នា
រៀមរាំឱបស្រីដូចប្តីប្រពន្ធរៀបការ ដូចឃ្មុំបានផ្កា
ដូចអង្គក្សត្រាបានឡើងសោយរាជ្យ។
៣. បងស្បថទៅចុះណាស្រស់ពិសី
មិនដែលនឹកទេស្នេហ៍ស្រី
ឥឡូវហេតុអ្វីបងស្នេហ៍ស្រីម្ល៉េះ
បាត់មុខមួយថ្ងៃហឫទ័យស្ទើរប្រេះ ដូចបាត់របស់ពិសេស
តើក្នុងជាតិនេះយើងជួបគ្នាទេ។
៤. អូនអ្ហើយអូនអ្ហើយឲ្យតែមេត្តា
ទោះបីរឿងរ៉ាវយ៉ាងណា
បងសូមសច្ចាថាស៊ូទទួល
ស្នេហ៍ព្រោះអាណិត ដួងចិត្តមិនងាយប្រែប្រួល
ភ្លើងស្នេហ៍ឆាបឆួល
អូនអ្ហើយទទួលអង្វរបងផង។